ទស្សនៈរបស់ ខុង ជឺ និយាយពីមនុស្សបីប្រភេទ

ខុងជឺពោលថា "មនុស្សខ្លះធ្វើឱ្យខ្ញុំនឹកខ្មាស មនុស្សខ្លះធ្វើឱ្យខ្ញុំមានចិត្តស្អប់ មនុស្សខ្លះធ្វើឱ្យខ្ញុំគិតទៅដល់គ្រោះភ័យ"។
នៅក្មេងមិនខំប្រឹងប្រែងរៀនសូត្រ ពេលធំឡើងមិនអាចធ្វើជាគំរូដ៍ល្អដល់ក្មេងជំនាន់ក្រោយបានឡើយ មនុស្សប្រភេទនេះធ្វើឱ្យខ្ញុំនឹកខ្មាស។

អ្នកចេញពីស្រុកកំណើត ទៅមានបានថ្កុំថ្កើននៅក្រៅស្រុក ពេលជួបអ្នកស្រុកជាមួយគ្នា បែរជាធ្វើដូចមនុស្សមិនស្គាល់គ្នា មនុស្សប្រភេទនេះធ្វើឱ្យខ្ញុំស្អប់ខ្ពើម។

អ្នកផ្សារភ្ជាប់ខ្លួនជាប្រចាំជាមួយមនុស្សមិនរីកចម្រើន មិនព្រមចូលទៅក្បែរអ្នកប្រាជ្ញ មនុស្សប្រភេទនេះខ្ញុំតែងខ្វល់ជំនួស គេអាចនឹងជួបគ្រោះវិបត្តិក្នុងពេលឆាប់ៗជាមិនខាន។


No comments:

Powered by Blogger.