Cherry Blossoms Japan 2017 ពេលផ្កាសាគូរ៉ារីកក្នុងឆ្នាំ២០១៧ ប្រទេសជប៉ុន
ផ្កាសាគូរ៉ាគឺជាផ្កាដែលស្រស់ស្អាតនិងល្បីល្បាញបំផុតនៅក្នុងប្រទេសជប៉ុន។ រៀងរាល់ឆ្នាំដើមផ្កាសាគូរ៉ាចាប់ផ្តើមរីកនៅសិសររដូវ ប្រជាជនជប៉ុនក៍ដូចជាភ្ងៀវទេសតែងតែនាំគ្នាវេចបាយ និងម្ហូបអាហារមកទទួលទានលើកន្ទេលជួបជុំគ្នានៅកន្លែងដែលមានផ្ការីក ជជែកគ្នា គយគន់ផ្កា អាំងសាច់ អ្នកខ្លះទៀតក៏និយមជិះទូកគយគន់បុប្ផាទាំងនេះ។
ក្រុមហ៊ុនព្យាករណ៍អាកាសធាតុមួយរបស់ជប៉ុន ដែលមានឈ្មោះថា Weather Map Co បានព្យាករណ៍ថា ផ្កាសាគូរ៉ានឹង រីកស្គុសស្គាយ នៅទីក្រុងតូក្យូ ទីក្រុងណាហ្គូយ៉ា និងទីក្រុងឃ្យូស៊ូ ក្នុងអំឡុងចុងខែមីនាហើយនឹងមានភាពស្រស់ស្អាតបំផុត នៅដើមខែមេសាខាងមុខនេះ។
Weather Map Co បានសរសេរនៅលើវេបសាយរបស់ខ្លួនថា ផ្កាសាគូរ៉ានឹងរីកក្នុងអំឡុងថ្ងៃទី ២៦ ខែមីនានៅទីក្រុងតូក្យូ ថ្ងៃទី២៧នៅទីក្រុងណាហ្គូយ៉ាថ្ងៃទី២៦នៅទីក្រុងឃ្យូតូ និងថ្ងៃទី២៦នៅ ទីក្រុងហ្វូកូកា ហើយរីកស្រស់ស្អាតបំផុតនៅអំឡុងថ្ងៃទី ២ មេសា នៅទីក្រុងតូក្យូ ថ្ងៃទី៥ មេសា នៅ ទីក្រុងណាហ្គូយ៉ា ហើយនៅថ្ងៃទី៦ មេសា នៅទីក្រុង ឃ្យូតូនិងទីក្រុងហ្វូកូកា។ សម្រាប់អ្នក ដែលមានបំណងចង់ទៅមើលផ្កាសារ៉ារីក គួរតែកក់សណ្ឋាគារពេលនេះ។
ចូលចិត្តអត្ថបទនេះសូមចុច Like Facebook Page
No comments: