ទស្សនខុង ជឺ ធ្វើជាមនុស្ស ត្រូវយល់ចិត្តអ្នកដទៃ
១. មិនគោរពប្រណិប័តន៍ បម្រើថ្នាក់លើយ៉ាងអស់ពីចិត្ត បែរជាទាមទារចង់ឲ្យអ្នកថ្នាក់ក្រោមស្តាប់បង្គាប់។
២. មិនដែលដឹងគុណចំពោះលោកអ្នកមានគុណអ្វីសោះ បែរជាទាមទារឲ្យកូនកត្តញ្ញូដល់ខ្លួន។
៣. មិនគោរពបងប្រុសអ្នកចាស់ទុំជាង តែបែរជាចង់ឲ្យប្អូនប្រុសស្តាប់បង្គាប់។
ទាំងអស់នេះសុទ្ធតែឆ្លុះឲ្យឃើញថា មិនយល់ចិត្តអ្នកដទៃ។ មនុស្សយើង បើចេះពិចារណាពីចិត្តអ្នកដទៃក្នុងរឿង៣ប្រការនេះ នឹងអាចតាំងខ្លួនជាវិញ្ញូជនដែលស្ថិតនៅក្នុងគន្លងធម៌សមរម្យហើយ»។
ដកចេញពីសៀវភៅ ទស្សនវិជ្ជា ខុងជឺ ប្រែសម្រួលដោយលោក គឹម ចាន់ណា
No comments: