ប្តូរ Valentine's Day ទៅជា My Happy Life's Day?
មនុស្សមួយចំនួនចូលចិត្តប្រើអារម្មណ៍សោកសៅមកលួងលោមខ្លួនឯង ជាពិសេសនៅថ្ងៃនៃក្តីស្រលាញ់នេះព្រោះពួកគេគិតថាពួកគេគ្មានគូរ។ ហេតុអ្វីយើងមិនចំណាយពេលវេលាក្នុងថ្ងៃ១៤កុម្ភៈ នេះបង្កើតភាពរីករាយសម្រាប់ខ្លួនឯង ឬបង្កើតកម្មវីធីជួបជុំជាមួយមិត្តភក្រ្ត ឬបងប្អូនរបស់យើងទៅ? Valentine's Day អាចជាថ្ងៃដែលសប្បាយរីករាយនិងគ្មានទុក្ខកង្វល់ទោះបីជាអ្នកគ្មានគូរក៍ដោយ គ្រាន់ចំណាយពេលវេលានេះធ្វើអ្វីដែលខ្លួនឯងចូលចិត្ត។ ខាងក្រោមនេះគឺជាគំនិតខ្លះៗ៖
១. ត្រូវគិតថាការមានដៃគូរមិនសុទ្ធតែធ្វើឱ្យយើងសប្បាយចិត្តទេ
អ្នកត្រូវដឹងថាមិនមែនអ្នកដែលរៀបការរួច ឬក៍មានគូរសុទ្ធតែសប្បាយចិត្តនោះទេ ការរស់នៅក្បែរគ្នាតែងតែមានការឈ្លោះគ្នា ការរអ៊ូរទាំ ការប្រច័ន្ទ។ ប្តីប្រពន្ធខ្លះបញ្ចប់ទំនាក់ទំនងស្នេហារបស់ពួកគេ ដោយការលែងលះព្រោះតែទ្រាំរស់នៅជាមួយគ្នាមិនបាន។ វាពិតជាងាយស្រួលខ្លាំងក្នុងការធ្វើខ្លួនឱ្យសប្បាយរីករាយក្នុងថ្ងៃ V-Day ទោះបីជាគ្មានគូរក៍ដោយ បើមនុស្សម្នាក់ៗយល់ពីការពិតទាំងនេះ។
២. ប្តូរ Valentine's Day ទៅជា "My Happy Life's Day"
ចំណាយពេលវេលានេះសម្រាប់ (Go Shopping) ទិញសម្លៀកបំពាក់ និងរបស់ដែលខ្លួនឯងស្រលាញ់ ចាត់ទុកថាជាការលើកទឹកចិត្តខ្លួនឯង ឬចូលញាំុំអាហារឆ្ងាញ់ៗ ទៅ Spa Steam ហែលទឹក ឬទៅមើលកុន ជាដើម។ អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ ហើយជឿជាក់លើខ្លួនឯងថែមទៀត។
៣. បិទទូរស័ព្ទហើយអានសៀវភៅដែលអ្នកចូលចិត្ត
ពេលខ្លះការអានសៀវភៅ ធ្វើឱ្យយើងជក់ចិត្តឌិតអារម្មណ៍ជាងមើលរឿងភាគកូរ៉េទៅទៀតណា!
៤. បង្កើតកម្មវិធីជាមួយមិត្តភក្តិ Anti-Valentine's Day Party
បង្កើតការជួបជុំជាមួយមិត្តភក្តិ និងអាចបង្កើតមិត្តភក្តិថ្មីៗផងដែរ បង្កើតភាពរីករាយ និងអនុស្សាវីរយ៍ជាមួយគ្នា ដូចជា ពិធីជប់លៀង ឬដំណើរកំសាន្តជាដើម ថាមិនត្រូវអាចនឹងជួបមនុស្សពិសេសដែលស្រលាញ់អ្នកពិតប្រាកដក៍ថាបាន។
No comments: