បើចង់ធ្វើជំនួញអ្នកគួរតែសួរខ្លួនឯងបីសំនួរសិន
សព្វថ្ងៃនេះមានយុវជនជាច្រើនដែលមានទាំងសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ ហើយបានកំពុងតែអភិវឌ្ឍន៍ខ្លួនទៅជាអ្នកជំនួញវ័យក្មេង។ ពួកគេនឹងពិចារណាថ្លឹងថ្លែងទៅលើការបោះបង់ការងារដែលមានស្ថេរភាព និងប្រាក់ខែខ្ពស់ មកធ្វើជំនួញដែលមិនអាចប៉ាន់ប្រមានពីប្រាក់ចំនូលជាក់លាក់។ វាជាចំនុចចាប់ផ្តើម ឬជាជំហានដែលត្រូវការការពិចារណាឱ្យបានច្បាស់លាស់ ព្រោះថាអ្នកនឹងបាត់បង់ចំនូលបន្ទាប់ពីឈប់ពីការងាររបស់អ្នក។ ខាងក្រោមនេះគឺជាសំនួរចំនួន៣ដែលអ្នកជំនួញគួរតែសួរខ្លួនឯង មុនពេលធ្វើការសម្រេចចិត្ត៖
១. តើគួរធ្វើបែបណាបើសិនជាធ្វើហើយបរាជ័យ?
សំណួរទី៣នេះជាសំណួរដែលអ្នកជំនួញគួរតែពិចារណាមិនគួរមើលរំលង។ គិតបន្តិចទៅមើល ថាតើពេលដែលអ្នកនៅបន្តធ្វើការងាររបស់អ្នកក្នុងរយៈពេល៣ឆ្នាំ ស្របពេលដែលមានអ្នកដទៃផ្សេងទៀតទទួលបានជោគជ័យជាមួយនឹងគំនិតដែលអ្នកបានគិតឃើញកាលពី៣ឆ្នាំមុន ប៉ុន្តែអ្នកមិនហ៊ានធ្វើ។ ចុះបើអ្នកបានធ្វើ តើអ្នកនឹងទទួលបានជោគជ័យដូចគេដែរឬទេ? គំនិតដែលអ្នកបានគិត ហើយមិនធ្វើ អ្នកផ្សេងធ្វើបានជោគជ័យ តើអ្នកមិនមានអារម្មណ៍ស្តាយទេមែនទេ? ដូចឃ្លាមួយគេនិយាយថា “ធ្វើហើយបរាជ័យប្រសើរជាងមិនបានធ្វើអ្វីសោះ”។
១. តើគួរធ្វើបែបណាបើសិនជាធ្វើហើយបរាជ័យ?
សំណួរមួយនេះហើយដែលបង្អាកដំនើរអ្នកដែលមានគំនិតចង់ធ្វើជំនួញ។ មានពីរចំនុចដែលធ្វើឱ្យពួកគាត់ព្រួយបារម្ភ និងពិចារណាឡើងវិញនោះគឺ ចំនុចទី១ ប្រឈមមុខការបាត់បង់ចំនូល ក្ស័យធន ឬជួបបញ្ហាហរិញ្ញវត្ថុ ចំនុចទី២គឺសំពាធពីសង្គមនៅពេលបរាជ័យ ឬបាក់ទឹកចិត្ត។ ប៉ុន្តែបើអ្នកមានផែនការច្បាស់លាស់ដែលអាចឆ្លើយតបទៅនឹងសំនួរខាងលើ នោះអ្នកនឹងនៅតែអាចដើរទៅមុខនិងមិនបាក់ទឹកចិត្តឡើយ។
២. តើគួរធ្វើយ៉ាងម៉េចទៀតបើសិនជាធ្វើហើយជោគជ័យ?
តើអ្នកនឹងធ្វើអ្វីនៅ៥នៅរយៈពេលឆ្នាំទៀត? តើអ្នកវាស់វែងភាពជោគជ័យរបស់អ្នកដោយរបៀបណា? តើអ្នកត្រូវចំណាយពេលប៉ុន្មានដើម្បីទទួលបានភាពជោគជ័យ? ការរកប្រាក់បានច្រើន ឬការចូលនិវត្តន៍មុនពេលកំណត់? អ្វីទៅគឺជាភាពជោគជ័យសម្រាប់អ្នក? អ្នកត្រូវកំណត់ថាវាជាអ្វី ហេតុអ្វី ហើយធ្វើដូចម្តេចដើម្បីសម្រេចបាន។
៣. ចុះបើសិនជាមិនធ្វើ?
សំណួរទី៣នេះជាសំណួរដែលអ្នកជំនួញគួរតែពិចារណាមិនគួរមើលរំលង។ គិតបន្តិចទៅមើល ថាតើពេលដែលអ្នកនៅបន្តធ្វើការងាររបស់អ្នកក្នុងរយៈពេល៣ឆ្នាំ ស្របពេលដែលមានអ្នកដទៃផ្សេងទៀតទទួលបានជោគជ័យជាមួយនឹងគំនិតដែលអ្នកបានគិតឃើញកាលពី៣ឆ្នាំមុន ប៉ុន្តែអ្នកមិនហ៊ានធ្វើ។ ចុះបើអ្នកបានធ្វើ តើអ្នកនឹងទទួលបានជោគជ័យដូចគេដែរឬទេ? គំនិតដែលអ្នកបានគិត ហើយមិនធ្វើ អ្នកផ្សេងធ្វើបានជោគជ័យ តើអ្នកមិនមានអារម្មណ៍ស្តាយទេមែនទេ? ដូចឃ្លាមួយគេនិយាយថា “ធ្វើហើយបរាជ័យប្រសើរជាងមិនបានធ្វើអ្វីសោះ”។
សំណួរទាំងបីនេះសុទ្ធតែសំខាន់បើសិនជា
អ្នកចង់ចាប់ផ្តើមធ្វើជំនួញគួរតែឆ្លើយទៅនឹងសំណួរទាំងបីនេះជាមុនសិន។
ប្រភព៖ Forbe
No comments: