អាយុទើបតែ ៧ឆ្នាំ សរសេរលិខិតផ្ញើរទៅកាន់ក្រុមហ៊ុនយក្ស Google ដើម្បីសុំធ្វើការ

ជាធម្មតានៅពេលដែលយើងសួរទៅកាន់ក្មេងអាយុប្រហែល ៧-៨ឆ្នាំថាតើពួកគេចង់ធ្វើអ្វីនៅពេលអនាគត? ពួកគេប្រាកដជាឆ្លើយយ៉ាងសាមញ្ញថា ធ្វើជាគ្រូពេទ្យ គ្រូបង្រៀន វិស្វករ ប៉ូលីស អីហ្នឹង វាជាចម្លើយធម្មតាៗទៅហើយមែនទេ? ប៉ុន្តែក្មេងស្រីជនជាតិអង់គ្លេសដែលមានឈ្មោះថា Chloe BridgeWater ម្នាក់នេះវិញ ពិតជាមានគោលដៅធំណាស់។ នាងបានសរសេរលិខិតសរសេរដោយដៃផ្ញើរទៅកាន់ក្រុមហ៊ុន Google ដើម្បីសុំធ្វើការ។
គួរបញ្ចាក់ផងដែរថាមូលហេតុដែលក្មេងស្រីតូចម្នាក់នេះសរសរលិខិតទៅកាន់ Google ដោយសារតែនាងបានសួរឪពុករបស់នាង។ Chloe ឆ្ងល់ថាបើសិនជាគាត់មិនធ្វើការជាអ្នកលក់គ្រឿងបន្លាស់ទូរទឹកកក តើគាត់ចង់ធ្វើការកន្លែងណា? Andy ដែលជាឪពុករបស់ Chloe បានប្រាប់ទៅនាងថាគាត់ចង់ធ្វើការនៅក្រុមហ៊ុន Google ព្រោះជាក្រុមហ៊ុនដែលអស្ចារ្យ។ Andy បានបង្ហាញរូបភាពជាច្រើនពីក្រុមហ៊ុនយក្សមួយនេះ ហើយបានបង្ហាញកូនពីភាពអស្ចារ្យរបស់ក្រុមហ៊ុននេះទៀតផង។ បន្ទាប់មក Chloe បានសម្រេចចិត្តសរសេរលិខិតទៅកាន់ក្រុមហ៊ុន Google ដោយមានការគាំទ្រពីឪពុករបស់គេ។

ក្នុងលិខិតនោះនាងបង្ហាញចំណាប់អារម្មណ៍ចំពោះក្រុមហ៊ុន Google និងប្រាប់ពីក្តីស្រមៃរបស់ខ្លួនទៅកាន់ CEO របស់ក្រុមហ៊ុន Google ទៀតផង។
 CEO របស់ក្រុមហ៊ុន Google ក៍ឆ្លើយតបលិខិតមកកាន់ Chloe វិញផងដែរ
ប្រភព៖ ELITE Reader

No comments:

Powered by Blogger.