មនុស្សបែបណាទៅដែលលង់ទៅក្នុងគ្រឿងញៀន?



តាមប្រទេសនីមួយៗមានស្ថានភាពខុសៗគ្នា។ គេថានៅអាមេរិកងាយនឹងរកបានគ្រឿងញៀនណាស់។ នៅប្រទេសកូរ៉េដែលមិនសូវមានគ្រឿងញៀន យើងមានអារម្មណ៍ថាសិស្សទាំងអស់នៅឆ្ងាយពីគ្រឿងញៀនក៍ពិតមែន តែបើនៅក្នុងស្ថានភាពដែលងាយរកគ្រឿនញៀនក្នុងដៃនោះ យើងអាចចែកពួកគេជាពីរក្រុមធំៗបាន គឺសិស្សដែលបដិសេធគ្រឿងញៀន និង សិស្សដែលទទួលយកគ្រឿងញៀន ហើយក្លាយជាអ្នកញៀនថ្នាំ។

តើសិស្សបែបណាដែលក្លាយជាអ្នកញៀនថ្នាំ ដឹងទេ? គឺអ្នកដែលជឿលើខ្លួនឯងជ្រុលពេក។ មិត្តភក្តិដែលប្រើថ្នាំញៀនមកបបួលថា  <<អាហ្នឹងវាគ្មានទៅស្អីទេ សាកម្តងទៅ វាមិនអាក្រក់ទេ មិនអីទេ>>។ ពេលនោះសិស្សដែលមិនជឿលើខ្លួនឯង គេពិតជាខ្លាចហើយនឹងគេចចេញពីគ្រឿងញៀន ដោយគិតថា <<បើខ្ញុំប៉ះពាល់វា ខ្ញុំមានតែត្រូវវិនាសហិនហោចដូចជាពូនៅជិតផ្ទះខ្ញុំអញ្ចឺង។ ដោយសារថ្នាំញៀន គាត់រស់នៅអាក្រក់មើលពេញមួយជីវិត បើលង់ក្នុងវាម្តងហ់ើយ​​ មិនអាចចេញពីវាបានទ>>។
ប៉ុន្តែសិស្សជឿខ្លួនឯងវិញ ដោយចិត្តចង់ស្គាល់ គេក៏ព្រមទទួលយកថ្នាំញៀនដោយគិតថា <<ហ្នឹងហើយគ្រាន់តែសាកម្តង វាមានទៅស្អីសាកមើលតែម្តងនេះហើយ ចាំឈប់វិញទៅ>>។ ប៉ុន្តែក្រោយពីប្រើថ្នាំញៀនបានមួយដងហើយ ចិត្តគេកាន់តែចង់ខ្លាំងជាងលើកមុនទៀត។ <<ទើបតែបីដងមានទៅស្អី.....? ដោយ៉ាងនេះបីដង បួនដង......។ លើកក្រោយក៏ប្រលែងខ្លួនទៅតែម្តង <<អ្ហឺយ!ម៉េចក៏ម៉េចទៅ!>> គេលង់ទៅបន្តិចម្តងៗយ៉ាងនេះ ហើយចុងក្រោយក៏ក្លាយជាអ្នកញៀនថ្នាំតែម្តងទៅ​ ហើយជាប់ជំពាក់ជាមួយគ្រឿងញៀនអស់មួយជីវិត ព្រមទាំងរស់នៅយ៉ាងអភ័ព្វ និងលំបាកវេទនា។

No comments:

Powered by Blogger.