គន្លឹះទាំងនេះនឹងជួយឲ្យ ជីវិតការងារអ្នកមានផលិតភាពជាងមុន
ផលិតភាពគឺជាលទ្ធផលដែលអ្នកទទួលបានពីអ្វីដែលអ្នកធ្វើ
ដូច្នេះហើយផលិតភាពពិតជាសំខាន់ណាស់ក្នុងជីវិតសព្វថ្ងៃ។
ដើម្បីសម្រេចកិច្ចការបានផលច្រើន
អ្នកចាំបាច់ត្រូវតែផ្តោតទៅលើចំណុចខាងក្រោមនេះ៖
១) ពេលវេលា៖ ជាទូទៅ មនុស្សមិនសូវពូកែធ្វើកិច្ចការជាច្រើនក្នុងពេលតែមួយនោះទេ។ ដូច្នេះហើយ ការរៀបចំពេលវេលាគឺពិតជាមានសារៈសំខាន់ប្រសិនជាអ្នកចង់មានផលិតភាពក្នុងការងារ។ តាមការសិក្សារបស់សាកលវិទ្យាល័យ Califonia បានរកឃើញថា«មនុស្សត្រូវការពេល២៥នាទីដើម្បីផ្តោតអារម្មណ៍វិញក្រោយការរំខានអ្វីមួយ។» ដូច្នេះហើយ ដើម្បីជៀសវាងបញ្ហានេះ អ្នកគួរតែមានគម្រោងច្បាស់លាស់។
២) កន្លែង៖ កន្លែងនៅទីនេះសំដៅទៅលើបរិយាកាសដែលនៅជុំវិញអ្នក។ ទីតាំងដែលអ្នកអង្គុយធ្វើការពិតជាប៉ះពាល់ដល់ផលិតភាពរបស់អ្នក។ ក្រុមហ៊ុនជាច្រើនបានតុបតែងការិយាល័យបែបធម្មជាតិ ដោយសង្ឃឹមថាវានឹងជួយកាត់បន្ថយស្ត្រេសរបស់បុគ្គលិក។
៣) គំនិត៖ ដើម្បីបង្កើនផលិតភាព អ្នកប្រហែលជាត្រូវមានអារម្មណ៍ល្អ ហើយកិច្ចការខុសៗគ្នាប្រហែលជាទាមទារអារម្មណ៍របស់អ្នកខុសៗគ្នាដែរ។ លើសពីនេះទៅទៀត ការកត់ត្រានូវកិច្ចការដែលអ្នកត្រូវធ្វើមិនត្រឹមតែសន្សំពេលវេលា ថែមទាំងកាត់បន្ថយស្ត្រេស៕

No comments: